×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League គ្រោង​សម្រេច​ឱ្យ​មាន​ការផ្លាស់ប្ដូរ​កីឡាករ​៥នាក់​ក្នុងការប្រកួត

ការផ្លាស់ប្ដូរកីឡាករ ៥នាក់ក្នុងការប្រកួតក្របខណ្ឌ Premier League ត្រូវបានពិភាក្សា នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ។ វាជាប្រធានបទដ៏ចម្រូងចម្រាសមួយសម្រាប់ពិភាក្សានៅក្នុងកិច្ចប្រជុំរវាងក្លិបទាំង២០។ ការបោះឆ្នោតជាផ្លូវការលើបញ្ហានេះ ទំនងជាមិនអាចទៅរួចនោះទេ ប៉ុន្តែនៅក្នុងការជជែកដេញដោលលើប្រធានបទនេះ ក្លិបទាំងអស់ កំពុងពិចារណា។

ការផ្លាស់ប្ដូរកីឡាករ ៥នាក់ក្នុងការប្រកួត ត្រូវបានអនុវត្តនៅក្នុងខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីការបិទខ្ទប់ ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ Premier League លុបចោលច្បាប់នេះ សម្រាប់រដូវកាល ២០២០-២០២១ ដោយសារមានការជំទាស់ ថា វាផ្តល់ឱ្យក្លិបដែលមានសមាជិកច្រើនជាង ទទួលបានអត្ថប្រយោជន៍ពីច្បាប់នេះជាងក្លិបដែលមានសមាជិកតិចជាង។

អ្នកចាត់ការក្លិបមួយចំនួន រួមទាំងលោក Jurgen Klopp របស់ Liverpool និង Pep Guardiola របស់ Manchester City បាននិយាយប្រឆាំងនឹងការសម្រេចចិត្តនេះ។

កាលពីខែតុលា អ្នកតាក់តែងច្បាប់បាល់ទាត់អន្តរជាតិ ហៅកាត់ Ifab បានផ្តល់អនុសាសន៍ថា វាគួរតែអនុវត្តជាអចិន្ត្រៃយ៍នៅក្នុងកីឡា។ ក្លិបនានា ត្រូវបានរំពឹងថានឹងទទួលយកអនុសាសន៍នេះ ក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ Premier League នៅចុងបញ្ចប់នៃរដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង