
ថៃ៖ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២តទៅ អ្នកដំណើរដែលចូលទៅកាន់ប្រទេសថៃ នឹងមិនចាំបាច់ធ្វើតេស្ត PCR រកកូវីដ១៩ មុនពេលហោះហើរទៀតទេ ប៉ុន្តែអ្នកទេសចរនៅតែត្រូវធ្វើតេស្ត PCR នៅពេលចូលដល់ប្រទេសថៃ។

អ្នកធ្វើដំណើរទាំងអស់ ទាំងចាក់វ៉ាក់សាំង ទាំងមិនបានចាក់វ៉ាក់សាំង មិនចាំបាច់ធ្វើតេស្តមុនពេលចេញដំណើរទៀតទេ។សម្រាប់អ្នកចាក់វ៉ាក់សាំងពេញលេញ ត្រូវកក់សណ្ឋាគារជាមុន សម្រាប់យប់ដំបូងរបស់ពួកគេក្នុងប្រទេសថៃ ខណៈពេលដែលពួកគេត្រូវរង់ចាំលទ្ធផលតេស្តត្រឡប់មកវិញ ដែលអាចចំណាយពេលរហូតដល់មួយថ្ងៃ។ នៅថ្ងៃទី៥ នៃការស្នាក់នៅរបស់ពួកគេ អ្នកធ្វើដំណើរ នឹងត្រូវធ្វើតេស្តអង់ទីហ្សែនរហ័សដោយខ្លួនឯង ហើយរាយការណ៍ពីលទ្ធផលជូនអាជ្ញាធរថៃ។
អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំង ត្រូវតែនៅដាច់ដោយឡែកនៅសណ្ឋាគាររយៈពេល ៥ថ្ងៃ និងឆ្លងកាត់ការធ្វើតេស្តកូវីដ១៩ មុនពេលអញ្ញាតឱ្យចាកចេញពីចត្តាឡីស័ក៕
