×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS គុនខ្មែរ៖ ក្រុម​នាគរាជនិរតី ស្វែងរក​ជ័យជម្នះ​លើកដំបូង​របស់ខ្លួន​នៅយប់នេះ ក្រោយ​បរាជ័យ​នៅប្រកួតជុំទី១

ក្រុមនាគរាជនីរតី ដែលបង្វឹកដោយលោកគ្រូ រឿង សោភ័ណ្ឌ បានពិនិត្យលើចន្លោះប្រហោងរបស់ក្រុមខ្លួនកាលពីប្រកួតជុំទីមួយ វគ្គសន្សំពិន្ទុ ដើម្បីកែតម្រូវត្រៀមប៉ះក្រុមទន្សោងទក្សិណរបស់លោកគ្រូ ផុន ផាន់ណា នៅរាត្រីនេះ ចាប់ពីម៉ោង៧យប់ដល់៩យប់ ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ។

កាលពីប្រកួតទី១ ជាង២សប្ដាហ៍កន្លងទៅរបស់ក្រុមនាគរាជនិរតី កូនក្រុមរបស់លោក រឿង សោភ័ណ្ឌ ពោលគឺ រឿង ឌីណា បានចាញ់ កីឡាករ ទេព ឧត្តម នៃក្រុមចចកបស្ចិម ក្នុងប្រភេទ ៥៤គីឡូក្រាម ស្របពេលដែល ឯម សីហា ក៏បន្តចាញ់ ថា សារុន របស់ចចកបស្ចិម ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាមផងដែរ។

សម្រាប់គូប្រកួតរបស់នាគរាជនិរតី នៅយប់នេះ គឺក្រុមទន្យោងទក្សិណ ដែលមានសមាសភាពកីឡាករ ប៊ន ពន្លឹក សម្រាប់ ៥៤គ.ក្រ និង ឡុង អាឆើត សម្រាប់ ៥៧គ.ក្រ។ ទន្សោងទក្សិណ បានយកឈ្នះលើក្រុមឆ្លាមសឦសាន កាលពីប្រកួតសប្ដាហ៍ដំបូង ដោយ ពន្លឹក បានយកឈ្នះ ផាន់ ខាំតៃ ហើយ ឡុង អាឆើត ឈ្នះ ប៉ែក កាក់ចៅចិត្រ។

តើលោក រឿង សោភ័ណ្ឌ មានដំបូន្មានអ្វីខ្លះសម្រាប់កូនក្រុមរបស់លោក បន្ទាប់ពីបរាជ័យនៅការប្រកួតជុំទី១ ហើយលោក នឹងមានតិចនិកអ្វីដើម្បីឱ្យពួកគេ ដណ្ដើមយក ៣ពិន្ទុពីគូប្រកួតរបស់ពួកគេ? សូមកុំភ្លេច រង់ចាំទស្សនាការប្រកួតសង្វៀន CBS គុនខ្មែរ ជុំទី២ វគ្គសន្សំពិន្ទុ នៅយប់ថ្ងៃសុក្រ ទី១ ខែមេសានេះ ចាប់ពីម៉ោង ៧យប់ដល់ ៩យប់ នៅ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង