×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Liverpool និង Man City វិលចូល​ទីលាន​ប្រជែង​ពានរង្វាន់ EPL នៅ​ចុងសប្ដាហ៍​នេះ

Liverpool និង Manchester City នឹងត្រឡប់ទៅកាន់ការប្រកួតលីគសាជាថ្មី នៅចុងសប្ដាហ៍នេះ ដើម្បីប្រជែងដណ្តើមពានរង្វាន់ Premier League ខណៈក្រុមទាំងពីរ មានគម្លាតខុសគ្នាតែ ១ពិន្ទុប៉ុណ្ណោះ។

Man City មានមួយពិន្ទុនៅលើកំពូលតារាង ប៉ុន្តែ Liverpool ដែលឈរនៅលេខ២ បានកាត់បន្ថយគម្លាត ១៤ពិន្ទុ ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ។ លោក Jurgen Klopp និង Pep Guardiola នឹងត្រូវប៉ះគ្នាពីរដងក្នុងខែនេះ។ ការប្រកួតទីមួយ អាចជាការប្រកួតដែលកំណត់អ្នកលើកពាន EPL ដែលធ្វើឡើងនៅកីឡដ្ឋាន Etihad របស់ Man City នៅថ្ងៃទី១០ ខែមេសា មុនពេលការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley នៅថ្ងៃទី១៦ ខែមេសា។

Watford នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ហើយ Man City នឹងធ្វើដំណើរទៅជួបក្រុម Burnley។ Watford និង Burnley ក៏ត្រូវការពិន្ទុយ៉ាងខ្លាំងផងដែរ ខណៈដែលពួកគេព្យាយាមឡើងចេញពីតំបន់កាត់ចោល។

អ្នកចាត់ការ Liverpool លោក Klopp ត្រូវជ្រើសរើសកីឡាករដោយប្រុងប្រយ័ត្ន ដោយសារកូនក្រុមមួយចំនួន ទើបតែត្រឡប់ពីចូលរួមក្នុងការប្រកួតជម្រុះ World Cup ។ Sadio Mane ទើបតែជួយឱ្យក្រុមជម្រើសជាតិសេណេហ្គាល់ ឈ្នះលើក្រុមអេហ្ស៊ីបរបស់ Mohamed Salah នៅក្នុងបាល់ប៉េណាល់ទី ដើម្បីឈានទៅដល់ការប្រកួត World Cup នៅប្រទេសកាតា។ Diogo Jota បានជួយព័រទុយហ្គាល់ ឱ្យឡើងទៅវគ្គបន្តផងដែរ ប៉ុន្តែ កូឡុំប៊ី របស់ Luis Diaz បានធ្លាក់ចេញពីកម្មវិធីនេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង