×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

West Ham ត្រៀមចំណាយ ២៥លានផោន ចុះហត្ថលេខា​លើ​ម៉ាស៊ីន​រកគ្រាប់បាល់

យោងតាមគេហទំព័រ Goal បានឱ្យដឹងថា West Ham កំពុងតែបញ្ចុះបណ្ចូលខ្សែប្រយុទ្ធរបស់ក្រុម Union Berlin កីឡាករ Taiwo Awoniyi ដើម្បីចុះហត្ថលេខាមកកាន់ក្របខណ្ឌ Premier League ។

Southampton និង Newcastle ក៏ស្ថិតក្នុងការប្រមាញ់ដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិនីហ្សេរីយ៉ាអាយុ ២៤ ឆ្នាំដែលបានចាកចេញពី Liverpool ទៅចូលរួមជាមួយ Union Berlin ជាអចិន្ត្រៃយ៍កាលពីរដូវក្តៅមុនផងដែរ។

ប្រសិនបើ West Ham ចំណាយ ២៥លានផោនសម្រាប់ខ្សែប្រយុទ្ធនេះ លុយ ២,៥លានផោននឹងទៅក្លិប Liverpool ព្រោះក្នុងកុងត្រាជាមួយ Union Berlin ថា បើសិនក្លិបលក់បន្ត នោះទឹកប្រាក់ ១០% ត្រូវផ្ដល់ឱ្យក្រុមហង្សក្រហម។

Awoniyi មានទម្រង់លេងដ៏អស្ចារ្យតាំងពីចូលរួមជាមួយ Union Berlin ក្នុងលក្ខខណ្ឌខ្ចីជើងពី Liverpool ក្នុងឆ្នាំ២០២០។ គេបាន ស៊ុតបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យបាន ៤ដងក្នុង ការបង្ហាញខ្លួន ២២ប្រកួត នៅគ្រប់កម្មវិធីប្រកួតទាំងអស់ មុនពេលរបួសសាច់ដុំ កាលពីរដូវកាលមុន។

ចាប់តាំងពីផ្ទេរទៅទីក្រុងប៊ែរឡាំងជាអចិន្ត្រៃយ៍ Awoniyi បានបន្ត និងស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ដងក្នុងការបង្ហាញខ្លួនចំនួន ៣៥លើកក្នុងការប្រកួតក្នុងស្រុក និងនៅពានអឺរ៉ុប។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង