កំពង់ឆ្នាំង៖ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ត្រឡាច នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២ និងទី៣ ខែមេសា ឆ្នាំ២០២២ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សង្ក្រាន្តកំពង់ត្រឡាច ផ្ដោតលើកម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដូចជា ល្បែងប្រជាប្រិយខ្មែរ ការប្រគំតន្ត្រី រាំលេងប្រពៃណី ស្ដង់ម្ហូបអាហារ លេងទឹក ជាដើម ក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ដែលនឹងចូលមកដល់នាថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២២។
សូមជម្រាបថា សម្រាប់ខេត្តកំពង់ឆ្នាំង មិនទាន់មានការប្រកាសជាផ្លូវការពីការរៀបចំសង្ក្រាន្តថ្នាក់ខេត្តនៅឡើយទេ ដោយមានត្រឹមតែសង្ក្រាន្តថ្នាក់ស្រុកនេះប៉ុណ្ណោះ៕