×

រំភើបជំនួស! រថយន្ត ម៉ូតូ និងថ្មើរជើង សម្រុក​ចេញពី​សិង្ហបុរី ពេល​ម៉ាឡេស៊ី​បើកព្រំដែន​ដើម្បី​ជួបជុំ​សាច់ញាតិ

សិង្ហបុរី៖ ទីបំផុតព្រំដែនគោករវាងសិង្ហបុរី និងម៉ាឡេស៊ី បានបើកឡើងវិញ។ បន្ទាប់ពីរយៈពេលពីរឆ្នាំ មិនអាចជួបជុំជាមួយក្រុមគ្រួសារនៅក្នុងប្រទេសម៉ាឡេស៊ី មនុស្សរាប់ពាន់នាក់ បានសម្រុកចាកចេញពីសិង្ហបុរី តាមរថយន្ត ម៉ូតូ និងថ្មើរជើង ឆ្លងកាត់ព្រំដែនដែលបានបើកឡើងវិញនៅឯប៉ុស្តិ៍ត្រួតពិនិត្យ Woodlands និង Tuas នៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមេសា។

រថយន្ត និងម៉ូតូ តាមតម្រៀបជួបគ្នាឥតដាច់ ខណៈអ្នកដំណើរ បានស្រែកហ៊ោយ៉ាងរីករាយ។ ថ្មើរជើង ក៏មានការរំភើបចិត្តផងដែរ ដោយអ្នកខ្លះ បានរត់ចូលប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ ដើម្បីចៀសវាងការតម្រង់ជួរយូរ។ កាម៉េរាចរាចរណ៍បានបង្ហាញពីការកកស្ទះដ៏ធំ នៅផ្លូវ Woodlands នៅម៉ោងប្រហែល ១២:១១ រំលងអាធ្រាត្រ។

ព្រំដែន ត្រូវបានបិទអស់រយៈពេលជាងពីរឆ្នាំមកហើយ គឺចាប់តាំងពីខែមីនា ឆ្នាំ២០២០។ អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញ និងអមដំណើរកុមារអាយុក្រោម ១២ ឆ្នាំដែលមិនបានចាក់វ៉ាក់សាំង អាចធ្វើដំណើរដោយសេរីរវាងប្រទេសទាំងពីរ ដោយមិនចាំបាច់ធ្វើតេស្ត ឬធ្វើចត្តាឡីស័កឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង