×

Bruno Fernandes បន្ត​កុងត្រា​១ឆ្នាំជាមួយ Man Utd បន្ថែម​លើកុងត្រា​បច្ចុប្បន្ន

ខ្សែបម្រើ Bruno Fernandes របស់ Manchester United បានចុះកុងត្រាបន្ថែមរយៈពេលមួយឆ្នាំជាមួយក្លិប។ នេះបើយោងតាម BBC ចុះផ្សាយនៅថ្ងៃទី១ ខែមេសានេះ។

កីឡាករវ័យ ២៧ ឆ្នាំដែលបានចូលរួមកាលពីខែមករាឆ្នាំ២០២០ ក្នុងតម្លៃដំបូង ៤៧ លានផោន ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ ហើយកិច្ចព្រមព្រៀងថ្មីនេះ រួមបញ្ចូលទាំងជម្រើសសម្រាប់ការបន្តរយៈពេលមួយឆ្នាំទៀត។

Fernandes បានស៊ុតបញ្ចូលទីបាន ៤៩ គ្រាប់ក្នុង ១១៧ប្រកួតនៅក្នុងកម្មវិធីប្រកួតទាំងអស់សម្រាប់ Manchester United ។

គ្មានកីឡាករណាបានបង្កើតគ្រាប់បាល់សម្រាប់ក្លិបច្រើនជាង Fernandes ទេ ចាប់តាំងពីគាត់បានចូលរួម។ គេជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិប ជាមួយនឹង ២៨ គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់កាលពីរដូវកាលមុន។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង