×

លែងទុក​ឱ្យ​អ្នកគាំទ្រ​ឆ្ងល់ និង​ហត់ត្រូវ​សួរ​សំណួរ​ដដែល​ទៀត Baifern បញ្ជាក់ច្បាស់ៗ​ថា រវាងនាង និងលោក Naphat មិនមាន​ទំនាក់ទំនង​ស្នេហា​ឡើយ

ថៃ៖ បន្ទាប់ពីបានសម្តែងរឿង Friendzone រួចមក តារាសម្តែង Baifern និងលោក Naphat ត្រូវបានមហាជនចាប់គូឱ្យដោយគ្រប់គ្នាដោយសង្ឃឹមថា អ្នកទាំង២ នឹងក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដរហូតគ្រាន់តែឃើញភាពស្និទ្ធស្នាលខុសប្រក្រតីតែបន្តិចក៏អាចធ្វើឱ្យអ្នកគាំទ្រយល់ថា តារាប្រុសស្រីទាំង២នេះកំពុងមានទំនាក់ទំនងនឹងគ្នាលើសពីមិត្ត។

យ៉ាងណាមិញ Baifern និងលោក Naphat ពិតជាសាកសមគ្នាខ្លាំង ជាហេតុធ្វើឱ្យអ្នកគាំទ្រគ្រប់គ្នាពិតជាចង់ឃើញអ្នកទាំង២ក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដ តែយ៉ាងណាដោយសារតែសំណួរដដែលៗបានសួរទៅអ្នកទាំង២ច្រើនពេក Baifern ក៏បានចេញមកបញ្ជាក់ច្បាស់ៗថា រវាងនាង និងលោក Naphat មិនមានទំនាក់ទំនងស្នេហានឹងគ្នាឡើយ ប៉ុន្តែដោយសារការសម្តែងក្នុងភាពយន្តនីមួយៗសុទ្ធសឹងតែទទួលបានការគាំទ្រខ្ពស់ ថែមទាំងមានចរិតត្រូវគ្នាផងនោះ ទើបធ្វើឱ្យគ្រប់គ្នាមានការយល់ច្រលំ។

ប៉ុន្តែមិនថ្វីឡើយ ព្រោះអារម្មណ៍ចំពោះគ្នាយ៉ាងណា គឺសមីខ្លួនទាំង២ដឹងច្បាស់ណាស់ ម៉្យាងទៀតពួកគេក៏នៅមានការងាររួមគ្នាជាច្រើនទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង