អាមេរិក៖ ពិតជាប្លែកខ្លាំងនៅពេលដែលតារាចម្រៀង Selena Gomez ប្តូរម៉ូតសក់ថ្មីសម្រាប់ស្វាមីខែថ្មីបែបនេះ ជាមួយនឹងការលេងម៉ូតសក់ខ្លីត្រឹមក និងមានសក់សេះផងនោះ បានលើកសម្រស់តារាស្រីរូបនេះឱ្យមើលទៅក្មេងជាងវ័យស្រស់ស្អាតខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីក្លាយជាថៅកែស្រីលក់គ្រឿងសម្អាងមក Selena ក៏បានប្តូរមកផាត់មុខប្លែក គួរឱ្យទាក់ទាញដែលរូបមួយសន្លឹកនេះបានឆក់យកបេះដូងអ្នកគាំទ្រនៅលើ IG រហូតដល់ជាង ៥លាននាក់ឯណោះក្រោយផុសបានត្រឹមរយៈពេល ១០ម៉ោង។
ក្រលេកទៅមើលទម្រង់មុខរបស់ Selena វិញហាក់មានទម្រង់ស្រួចជាងមុនឆ្ងាយ តែទោះជាយ៉ាងណាក៏នាងនៅតែមានភាពទាក់ទាញជានិច្ច មិនថាពេលស្រកគីឡូ ឬ ឡើងគីឡូឡើយ តារាស្រីរូបនេះនៅតែរក្សាភាពស្រស់ស្អាតតាមបែបរបស់នាងជានិច្ច។
គួរបញ្ជាក់ដែរថា បើទោះជាមិនមានសំណាងក្នុងរឿងស្នេហាក៏ដោយ តែ Selena ពិតជាជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ បើទោះជាបាត់មុខអស់រយៈពេលប៉ុន្មានឆ្នាំអំលុងពេលសំងំព្យាបាលជំងឺផ្លូវចិត្តបន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងតារាចម្រៀង Justin Bieber ក៏ដោយក៏ការត្រលប់មកវិញសាជាថ្មីរបស់ Selena នៅតែអង្រួនអារម្មណ៍អ្នកគាំទ្រឱ្យចាប់អារម្មណ៍នៃស្នាដៃរបស់នាងដដែល៕