×

ទឹកធ្លាក់​ដ៏ស្រស់ស្អាត មាន​រហូត​ដល់ ២ដំណាក់ ដែល​ពុំសូវ​មាន​ទេសចរ​ចាប់អារម្មណ៍

ឧត្តរមានជ័យ៖ ទឹកធ្លាក់អូរទឹកចោល ជាទឹកធ្លាក់មួយដែលមានប្រភពមកពីប្រទេសថៃ ហូរតាមបណ្តោយស្ទឹងតូចមួយ រហូតមកដល់ដំណាក់ទី១ មានកម្ពស់ប្រមាណជា ១ ទៅ ២ម៉ែត្រ និងហូរបន្តទៅដំណាក់ទី២ មានកម្ពស់ប្រមាណជាង ១០ម៉ែត្រ និងបន្តទៅល្បាក់ខាងក្រោម ដែលមានកម្ពស់ជាង ១០ម៉ែត្រទៀត។

ទឹកធ្លាក់នេះ មានទេសភាពស្រស់ស្អាតរួមជាមួយនឹងខ្យល់ត្រជាក់ អមដោយដើមឈើធំៗដែលបង្កើតបានជាភាពទាក់ទាញមួយដ៏មានសក្ដានុពលទៅដល់ភ្ញៀវទេសចរ។ទឹកធ្លាក់អូរទឹកចោល ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ទឹកធ្លាក់អូរទឹកចោល មានចម្ងាយប្រហែល ២៤គីឡូម៉ែត្រ ពីទីរួមខេត្ដឧត្តរមានជ័យ ដោយធ្វើដំណើរចេញពីសាលាខេត្ដទៅខាងស្ដាំតាមផ្លូវភ្លោះប្រហែល ៨៥០ម៉ែត្រ រួចបត់ស្ដាំទៅត្រង់ប្រហែល ១គីឡូម៉ែត្រ រួចបត់ឆ្វេងទៅត្រង់ប្រហែល ៦គីឡូម៉ែត្រ រួចអ្នកត្រូវបត់ស្ដាំទៅត្រង់ប្រហែល ៦៥០ម៉ែត្រ រួចអ្នកត្រូវបន្ដដំណើរទៅត្រង់ប្រហែល ១៣ គីឡូម៉ែត្រទៀត អ្នកនឹងទៅដល់ផ្លូវបំបែកជាបួន រួចបន្ដដំណើរទៅប្រហែល ២,៥ គីឡូម៉ែត្រទៀត អ្នកនឹងទៅដល់ទឹកធ្លាក់អូរទឹកចោល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង