×

ចូលឆ្នាំ​ទៅលេង​ខេត្តបាត់ដំបង កុំភ្លេចចូល​ទៅភ្លក់​រសជាតិ​ក្រឡាន​ឈ្ងុយឆ្ងាញ់​របស់​អ្នកភូមិសំរោងក្នុង

បាត់ដំបង៖ ក្រឡាន ត្រូវបានគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរក្នុងស្រុកឯកភ្នំ ដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់ ពេញនិយម និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ និងយូរលង់ណាស់មកហើយ សម្រាប់អ្នកភូមិសំរោងក្នុង ភូមិនរា និងភូមិតាគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នំក្រឡាផលិតចេញពីអង្ករដំណើប លាយជាមួយសណ្តែកខ្មៅ ខ្ទិះដូង និងគ្រឿងផ្សំមួយចំនួនទៀត រួចញាត់ចូលបំពង់ឬស្សី និងដុត។ នំនេះមានឱជារសឈ្ងុយឆ្ងាញ់ និងមានតម្លៃចាប់ពី ១.០០០ រៀល ឡើងទៅ យោងតាមទំហំតូចឬធំ។

អ្នកភូមិសំរោងក្នុង នៅតែប្រកាន់ភ្ជាប់នូវរូបមន្តបុរាណ ដើម្បីធ្វើ និងចម្អិននំប្រភេទនេះ ។ ជារៀងរាល់ព្រឹក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាវត្តសំរោងក្នុង តែងតែចំណាយពេលទស្សនា ឈ្វេងយល់ និងសាក់ល្បងភ្លក់រសជាតិនំក្រឡាននេះ។
បច្ចុប្បន្ន ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញ មានលក់នំក្រឡាននេះ នៅតាមទីផ្សារ ចំណតឡាន និងនូវតាមរមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង