×

បុរសម្នាក់ សង្ស័យ​លើក​ដុំដែកភ្លាត់ ត្រូវ​ដុំដែក​ធ្លាក់​សង្កត់ចំក​ស្លា ប់ភ្លាមៗ​នៅក្នុងផ្ទះ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ដោយមានបុរសម្នាក់ដេកស្លាប់ ដោយមានដុំដែកសង្កត់ពីលើ សង្ស័យកំពុងហាត់ប្រាណលើកដុំដែក ហើយដុំដែកធ្លាក់សង្កត់លើចំត្រង់បំពង់ក។ ករណីនេះបានកើតឡើងនៅភ្នំពេញថ្មី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផេន ចាន់នី អាយុ២៥ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ នៅមើលថែរផ្ទះឱ្យអ៊ុរបស់ខ្លួន។ មុនពេលមានការភ្ញាក់ផ្អើលដោយសារ អ៊ុរបស់ជនរងគ្រោះមើលតាមកាមេរ៉ាសុវត្ថិភាពឃើញ ទើបទូរសព្ទរាយការណ៍ជូនសមត្ថកិចឱ្យចុះពិនិត្យ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធកំពុងពិនិត្យកោសល្យវិច័យនៅកន្លែងកើតហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង