កំពង់ចាម៖ សង្ក្រាន្តខេត្តកំពង់ចាម បានត្រឡប់មកវិញហើយ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ ។ មន្ទីរទេសចរណ៍ខេត្ត បានប្រកាសជាផ្លូវការពីការរៀបចំសង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២។
ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា ដែលចូលរួមសង្ក្រាន្តកំពង់ចាម នឹងមិនខកបំណងឡើយ ព្រោះអាជ្ញាធរនឹងរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ សម្តែងសិល្បៈ រាំលេងកម្សាន្ត និងកម្មវិធីជាច្រើនទៀត ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមផ្ទាល់តែម្ដង។
សង្ក្រាន្តកំពង់ចាម នឹងប្រារព្វចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅលើទីតាំង វាលស្មៅមុខសាលាខេត្តកំពង់ចាម៕