×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League៖ ស្ថិតិសំខាន់ៗ​របស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់​របស់អ្នកចាំទី ត្រឹម​សប្តាហ៍ទី៣១

គិតត្រឹមសប្តាហ៍ទី៣១ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah របស់ក្រុម Liverpool (២០គ្រាប់), កីឡាករ Diogo Jota របស់ Liverpool (១៤ គ្រាប់ ស្មើ Heung-Min Son របស់ Spurs) និងកីឡាករ Cristiano Ronaldo របស់ Man Utd (១២គ្រាប់ ស្មើ Harry Kane របស់ Spurs និង Sadio Mane របស់ Liverpool)។

កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Alexander-Arnold របស់ក្រុម Liverpool (១១ដង), Mohamed Salah របស់ Liverpool (១០ដង ស្មើ Andrew Robertson របស់ក្រុម Liverpool) និងកីឡាករ Paul Pogba របស់ Man Utd (៩ដង)។

ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៧៧គ្រាប់) Man City (៧០គ្រាប់) និង Chelsea (៥៨គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Leeds (៦៨គ្រាប់), Norwich (៦៣គ្រាប់) និង Watford (៥៧គ្រាប់)។

ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៩២កាត), Newcastle United (៦៩កាត), និង Aston Villa (៦៨កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Illan Maslier របស់ Leeds (១១៧ដង), កីឡាករ David de Gea របស់ Man Utd (១០៧ដង) និង Jose Sa របស់ Wolves (១០៣ដង)។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង