ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងថា មន្ត្រីជំនាញនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ២២៥មម នៅលើចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីផ្លូវលេខ១២០K ដល់បុរីពិភពថ្មីកំបូល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។
ការងារនេះ នឹងអាចធ្វើឱ្យការផ្គត់ផ្គង់ទឹក ត្រូវផ្អាករយៈពេល ៤ម៉ោង សម្រាប់លំនៅឋាននៅតាមបណ្ដោយផ្លូវដែលបានរៀបរាប់ខាងលើ ចាប់ពីម៉ោង ២០:០០ ដល់ ២៤:០០ យប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួចរាល់៕