×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកគាំទ្រ Man Utd និង Liverpool រិះគន់​តម្លៃ​សំបុត្រ​ប្រកួត​របស់​ក្រុមទាំងពីរ នៅ​ប្រទេសថៃ

ថៃ៖ ភាពចម្រូងចម្រាស បានផ្ទុះឡើងជុំវិញតម្លៃសំបុត្រ ដើម្បីចូលទស្សនាការប្រកួតរវាងក្រុម Manchester United និង Liverpool ក្នុងទីក្រុងបាងកក នាខែកក្កដាខាងមុខ។

សារព័ត៌មានថៃ The Nations បានរាយការណ៍ថា សំបុត្រសម្រាប់ការប្រកួត Pre-season ថ្ងៃទី១២ ខែកក្កដា នៅកីឡដ្ឋាន Rajamangala មានតម្លៃពី ៥.០០០ (១៥០ដុល្លារអាមេរិក) បាតទៅ ២៥.០០០ បាត ខ្ពស់ជាងតម្លៃសំបុត្រសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីឆ្នាំមុនទៅទៀត ដែលគិតជាលុយបាត គឺ ២.៦០០-២២.២០០បាត។

សំបុត្រត្រូវបានលក់ជា ៧ប្រភេទ។ កៅអីភាគច្រើនស្ថិតនៅក្នុងក្រុម ដែលមានតម្លៃ ២០.០០០បាត។

អ្នកគាំទ្រថៃមួយចំនួន បានត្អូញត្អែរថា ពួកគេមិនអាចទទួលយកបានទេ។ នៅថ្ងៃចន្ទ ទី៤ ខែមេសានេះ កៅអី នៅសល់តែផ្នែកដែលថ្លៃ ប៉ុន្តែតម្លៃទាបបំផុត បានលក់អស់ហើយ។

ក្រុមយក្ស Premier League ទាំងពីរ នឹងទៅលេងនៅទីក្រុងបាងកក ខណៈ Manchester United ទំនងជាតែងតាំងអ្នកចាត់ការថ្មី។ មិនមានការបញ្ជាក់ថា កីឡាករណាខ្លះ នឹងចូលរួមនោះទេ ប៉ុន្តែអ្នករៀបចំ បានបញ្ជាក់ថាក្លិបទាំងពីរនឹងដាក់កីឡាករជម្រើសដំបូងរបស់ខ្លួន។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង