×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Aston Villa ត្រៀម​៦០លានផោន សម្រាប់​ទិញខ្សែបម្រើ Kalvin Phillips របស់ Leeds

Aston Villa ដាក់គោលដៅនាំយកខ្សែបម្រើកណ្តាលរបស់ Leeds United កីឡាករ Kalvin Phillips ជាអាទិភាពរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ។

យោងតាមសារព័ត៌មាន Telegraph ក្រុមរបស់អ្នកចាត់ការ Steven Gerrard មានគម្រោងចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំនៅរដូវក្តៅនេះ ដោយក្រុម Leeds បានដាក់តម្លៃ ៦០លានផោនលើ Phillips ។

តារារបស់ Leeds បានទៅលេងនៅកីឡដ្ឋាន Elland Road ចាប់តាំងពីពួកគេត្រឡប់ទៅក្របខណ្ឌ Premier League កាលពីរដូវកាលមុន។ ឥឡូវនេះ Phillips អាចនឹងចាកចេញពីក្លិបកុមារភាពរបស់គាត់ ដោយ Villa ជាក្លិបមួយក្នុងចំណោមក្លិបជាច្រើនកំពុងតាមប្រមាញ់តារាងរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ។

Gerrard មានបំណងចង់ចុះហត្ថលេខាលើខ្សែបម្រើការពារមួយរូបសម្រាប់រដូវកាលថ្មី ដោយសារបច្ចុប្បន្ន ក្រុមរបស់គាត់ បានជួបការលំបាកនៅបម្រើការពារ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង