
ថៃ៖ បន្ទាប់ពីការបិទទ្វាររយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩ ឥឡូវនេះអ្នកដំណើរអន្តរជាតិ អាចចូលប្រទេសថៃពីម៉ាឡេស៊ី តាមព្រំដែនគោក Sadao ក្នុងខេត្ត Songkhla ។

អ្នកដំណើរ នឹងត្រូវធ្វើតេស្តរហ័សនៅសណ្ឋាគារក្បែរព្រំដែន ក្រោមគម្រោង Test & Go ចាប់ពីថ្ងៃទី១ ខែមេសា។ អ្នកដំណើរពីប្រទេសម៉ាឡេស៊ី ចូលតាមព្រំដែនគោក ត្រូវដាក់ពាក្យសុំលិខិត Thailand Pass ។ អ្នកដំណើរ មិនចាំបាច់ធ្វើតេស្ត PCR មុនការមកដល់ទៀតឡើយ។
តម្លៃសម្រាប់ការធ្វើតេស្តរហ័ស មានរហូតដល់ ៣៩០០ បាត អាស្រ័យលើកញ្ចប់ដែលបានជ្រើសរើស។ អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីសណ្ឋាគារ នៅពេលដែលពួកគេទទួលបានលទ្ធផលអវិជ្ជមាន។ ចំណែក អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំង ធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ ៥ថ្ងៃ៕

