×

ប្រពៃណាស់! កូនខ្មែរ ធ្វើ​ពីធីដង្ហែក្បួន​បង្ហាញ​ពី​វប្បធម៌​ដ៏ផូរផង់​នៅ​ទឹកដី​អាមេរិក

អាមេរិក៖ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានរួមគ្នាដើម្បីធ្វើឱ្យបរទេសបានស្គាល់ពីវប្បធម៌ខ្មែរ នៅក្នុងការរៀបចំកម្មវិធីក្បួនដង្ហែ និងបុណ្យវប្បធម៌ក្រុងខ្មែរ ក្រោមប្រធានបទ “កេរដំណែលខ្មែរអង្គរ និងសាមគ្គីភាព“ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២។

ពិធីនេះ មានបង្ហាញសម្លៀកបំពាក់បុរាណរបស់ខ្មែរបុរាណ អក្សរ និងភាសាដែលជាអត្តសញ្ញាណជាតិ។ ពិធីនេះ ប្រារព្ធឡើងដើម្បីកសាង ពង្រឹង និងរក្សារឱ្យខានតែបានឡើងវិញ “សីលធម៌ គុណធម៌ និងចរិយាធម៌” ជាពិសេស វប្បធ៌ម អក្សរ និងភាសា ដែលជាដួងព្រលឹង និងអត្ដសញ្ញាណជាតិ ដើម្បី សហគមន៍ ប្រជាពលរដ្ឋខ្មែរ និងកូនចៅជំនាន់ក្រោយៗនៅទីនោះ បានយល់កាន់តែច្បាស់៕

ប្រភព៖ Sanghak Kan

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង