×

មិននឹកស្មានថា អាពាហ៍ពិពាហ៍​របស់ Hyun Bin និង Son Ye jin កក្រើក​ដល់​ថ្នាក់​សូម្បី Shu Qi ក៏បាន​ជូនពរដែរ

កម្សាន្ត៖ អាពាហ៍ពិពាហ៍របស់តារាសម្តែងល្បីឈ្មោះ Hyun Bin និង Son Ye jin បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចែករំលែកតៗគ្នាដោយគ្រប់គ្នាបានចូលរួមអបអរសាទរដល់តារាប្រុសស្រីទាំង២ជាច្រើនផងដែរ។

ពិធីអាពាហ៍ពិពាហ៍របស់អ្នកទាំង២បានប្រព្រឹត្តិទៅយ៉ាងគគ្រឹកគគ្រេងដោយមានវត្តមានសិល្បករល្បីៗជាច្រើនចូលរួមផងដែរ។ យ៉ាងណាមិញ មិនត្រឹមតែសិល្បករកូរ៉េប៉ុណ្ណោះទេដែលរីករាយជំនួស Hyun Bin និង Son Ye jin សូម្បីតែតារាសម្តែងចិន Shu Qi ក៏រំភើបជំនួសគូស្វាមីភរិយាថ្មីថ្មោងទាំង២នេះផងដែររហូតនាងបានផុសរូបអ្នកទាំង២នៅលើគណនី IG ភ្ជាប់ជាមួយនឹងពាក្យជូនពរទៀតផង។

ឃើញដូចនេះ អ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ពីទំនាក់ទំនងរបស់ពួកគេជាខ្លាំង យ៉ាងណាមិញការផុសពាក្យជូនពរនេះដោយសារ Shu Qi គឺជាអ្នកគាំទ្រម្នាក់របស់ស្រីស្អាត Son Ye jin ដោយរាល់ភាពយន្តរបស់ Son Ye Jin ទាំងប៉ុន្មាន Shu Qi បានប្រមូលមកមើលទាំងអស់ ហើយការចាប់ផ្តើមទំព័រជីវិតថ្មីរបស់ Son Ye Jin ក៏ត្រូវបាន Shu Qi ជូនពរយ៉ាងពេញទំហឹងដោយសង្ឃឹមថានាងនឹងទទួលបានសុភមង្គលពេញមួយជីវិតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង