×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

រដ្ឋបាល​ខេត្តឧត្តរមានជ័យ ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ប្រចាំខេត្ត រយៈពេល៣ថ្ងៃ

ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី អញ្ជើញមកលេងកម្សាន្តព្រឹត្តិការណ៍សង្រ្កាន្តឧត្ដរមានជ័យ ដែលនឹងប្រារព្ធនៅបរិវេណសួនច្បារ ក្រុងសំរោង មុខសាលាខេត្ត នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រដ្ឋបាលខេត្តឧត្តរមានជ័យ និងសហព័ន្ធសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយ លេងល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកម្សាន្ត -ល- ដើម្បីបម្រើការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឧត្តរមានជ័យ។

រដ្ឋបាលក្រុងសំរោង បានអំពាវនាវឱ្យមានការចូលរួមពីសប្បុរសជនទាំងអស់ សូមគាំទ្រជាថវិកា ឬសម្ភារ ក្នុងការជំរុញគាំទ្រ និងលើកទឹកចិត្តដល់ព្រឹត្តិការណ៍សង្ក្រាន្តឧត្តរមានជ័យឱ្យដំណើរការទៅបានរលូន និងប្រកបដោយភាពជោគជ័យ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង