ថៃ៖ កាលពីសប្តាហ៍មុន ក្នុងខេត្ត Nonthaburi ភាគកណ្តាលប្រទេសថៃ កូនកំលោះម្នាក់ បានបង្កការភ្ញាក់ផ្អើល នៅពេលដែលមិត្តស្រីទាំង៣នាក់របស់គាត់ បានចូលរោងការក្នុងថ្ងៃតែមួយ ហើយបានជូនថ្លៃបណ្ណាការចំនួន ១០ម៉ឺនបាត ក្នុងថ្ងៃខួបកំណើត អាយុ៣៥ឆ្នាំរបស់កូនកំលោះ។
ស្ត្រី ៣នាក់ មានកូនសរុប ៩នាក់ ជាមួយកូនកំលោះ ដែលជាគ្រូឱសថបុរាណថៃ។ ពួកគេ បានរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កូនកំលោះ ត្រូវបានគេស្គាល់ថា Suea Supareek ។ ក្រៅពីថ្លៃបណ្ដាការភាគីខាងស្រី ក៏បានជូនកូនកំលោះជាមួយនឹងឯកសារបញ្ជាក់កម្មសិទ្ធិមាស និងដីផងដែរ។
ប្រពន្ធទី១ ឈ្មោះ Nutcharin Phankat អាយុ ៣០ឆ្នាំ បាននៅជាមួយ Suea អស់រយៈពេល ១៦ឆ្នាំហើយ និងមានកូនប្រុសម្នាក់ និងកូនស្រី ៣នាក់ជាមួយគ្នា។ ប្រពន្ធទីពីររបស់ Seua ឈ្មោះ Pitchaya Suraseeruangchai អាយុ ៣៥ឆ្នាំបានរស់នៅអស់រយៈពេល ៩ឆ្នាំជាមួយគ្នា ហើយមានកូនប្រុស៣នាក់ និងកូនស្រីម្នាក់។ ប្រពន្ធទី៣ ឈ្មោះ Kawinthida Kulapatchaiyapoom អាយុ៣១ឆ្នាំ បានរស់នៅជាមួយគ្នា កាលពី៧ឆ្នាំមុន និងមានកូនស្រីម្នាក់។ គ្រួសារដែលមានសមាជិក ១៣នាក់ បានរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ខណៈកូនកំលោះ ដែលជាគ្រូថ្នាំបុរាណ ទទួលព្យាបាលអ្នកជំងឺចន្លោះពី ៤០០ ទៅ ៥០០នាក់ក្នុងមួយខែ៕
(ទស្សនាវីដេអូ)