ព្រះសីហនុ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់ចម្រុះជាតិសាសន៍ (Medical Mission International) ដែលមកពីសហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី ឥណ្ឌា ហ្វីលីពីន ជាដើម នឹងរៀបចំកម្មវិធីវះកាត់ប្រចាំឆ្នាំជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ជំងឺដែលត្រូវពិនិត្យ និងវះកាត់រួមមាន៖ ឆែបមាត់-ក្រអូមមាត់និងពក ក, កែលម្អក្រោយការរលាក ខ្លួនប្រាណ ដៃជើង និងមុខមាត់, ក្លនលូន, ម្រាមដៃជើងលើស ឬជាប់គ្នា, បូសអន្ទង់ និងអាប់សគូទ, គ្រួសថង់ទឹកប្រម៉ាត់ និងផ្លូវទឹកប្រម៉ាត់, ដុះសាច់ច្រមុះ បំពង់ក និងដុំគីស និង គីសដៃស្បូន ដុំសាច់ស្បូន និងស្បូនស្រុត។
សាធារណជន ដែលមានជំងឺទាំងនេះ អាចទៅទទួលការពិនិត្យវះកាត់ ដោយមកធ្វើ ការចុះឈ្មោះនៅផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ។ ចំពោះការវះកាត់ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២៕