ថៃ៖ Jes Jetpipat និង Vill Wannarot ត្រូវបានចាត់ទុកជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែម ល្អូកល្អឺននឹងគ្នាខ្លាំង ដែលត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍នាំគ្នាតាមដានជីវិតឯកជនរបស់គូស្នេហ៍មួយគូនេះជាខ្លាំង។
យ៉ាងណាមិញ បើទោះជាទទួលបានជោគជ័យក្នុងសិល្បៈយ៉ាងណាក៏ដោយ ប៉ុន្តែមួយគូនេះចូលចិត្តរស់នៅជីវិតសាមញ្ញបំផុត ជាក់ស្តែងសូម្បីតែថ្ងៃកំណើតរបស់ Jes ចូលវ័យ ៣០ឆ្នាំកាលពីថ្ងៃទី០២ ខែមេសា កន្លងទៅអ្នកទាំង២ បានសម្រេចចិត្តប្រារព្ធថ្ងៃកំណើតនៅផ្ទះដោយមានត្រឹមនំខេកមួយប៉ុណ្ណោះ។
ទោះជាមិនមានពិធីអ្វីធំដុំ និងប្រារព្ធតែ២នាក់ក៏ពិតមែន ប៉ុន្តែអ្នកទាំង២ហាក់មានក្តីសុខយ៉ាងពេញលេញដែលគូស្នេហ៍គ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បាន។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃកំណើតរបស់ Jes និង Vill ក៏មិនខុសឆ្ងាយពីគ្នាឡើយ ពោលនៅថ្ងៃទី១០ ខែមេសា ខាងមុខនេះគឺដល់វេនថ្ងៃកំណើតរបស់តារាសម្តែងស្រី Vill ម្តងដែលអ្នកគាំទ្ររង់ចាំមើលថា តើអ្នកទាំង២នឹងប្រារព្ធកម្មវិធីធំដុំ ឬធ្វើឡើងបែបសាមញ្ញៗដូចថ្ងៃកំណើតរបស់ Jes៕