×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកជំនាញ​ដោះដូរ​កីឡាករ​អះអាងថា Liverpool គ្មានបំណង​បំពាន​រចនាសម្ពន្ធ​ប្រាក់ខែ ដើម្បី Salah ទេ

លោក Fabrizio Romano អ្នកជំនាញដោះដូរ បានអះអាងថា Liverpool មិនមានឆន្ទៈក្នុងការបំពានរចនាសម្ពន្ធប្រាក់ខែរបស់កីឡាករ ដើម្បីផ្ដល់កិច្ចសន្យាថ្មីរបស់ Mohamed Salah ឡើយ។

អ្នកជំនាញអ៊ីតាលីបាននិយាយថា ទិដ្ឋភាពហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀង គឺជាឧបសគ្គតែមួយគត់ក្នុងការចរចា។ ខ្សែបម្រើស្លាបរូបនេះ នៅសល់តិចជាង ១៨ ខែទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ នៅ Anfield ។

យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា Salah មិនមានចេតនាចាកចេញពីកីឡដ្ឋាន Anfield ក្នុងរដូវកាលខាងមុខនេះទេ។ កីឡាករ វ័យ២៩ឆ្នាំរូបនេះ គ្រាន់តែចង់បានប្រាក់ខែដែលគាត់សម នឹងទទួលបាន ដោយផ្អែកលើទម្រង់លេងបច្ចុប្បន្នរបស់គាត់។

Romano ធ្លាប់អះអាងថា Salah និងភ្នាក់ងាររបស់គាត់ បានច្រានចោលសំណើកុងត្រារបស់ក្រុមហង្សក្រហមកាលពីខែធ្នូ។ ចាប់តាំងពីពេលនោះមក មិនមានការពិភាក្សារវាងក្លិប និងកីឡាករឡើយ។

គួរបញ្ជាក់ផងដែរថា ក្រុមរបស់លោក Jurgen Klopp មានហានិភ័យក្នុងការបាត់បង់ខ្សែបម្រើស្លាបឆ្នើមរបស់ពួកគេក្នុងការផ្ទេរដោយឥតតម្លៃខ្លួន នៅឆ្នាំ២០២៣ ប្រសិនបើពួកគេ ទទួលបរាជ័យក្នុងការយល់ព្រមលើកិច្ចសន្យាថ្មី។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង