ថៃ៖ ហាយសូ Songkarn ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់បន្ទាប់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារជិះកង់ទៅបុករថយន្តពេញមួយទំហឹង ប៉ុន្តែសំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់ជីវិត។ ក្រោយពីជួបគ្រោះថ្នាក់បែបនេះហើយ កូនស្រី និងអតីតប្រពន្ធដែលជាតារាសម្តែងស្រីឈ្មោះAff Taksaorn បានសរសេរពាក្យជូនពរលើកាតមួយសន្លឹកឱ្យលោកឆាប់ជាសះស្បើយ។
បន្ទាប់ពីអតីតភរិយាបានបញ្ចេញសកម្មភាពបែបនេះហើយ មហាជនមានការងឿងឆ្ងល់ពីសង្សារបណ្តូលចិត្តរបស់ Songkarn ដែលជាតារាសម្តែងស្រីឈ្មោះ Matt ហាក់មានភាពស្ងប់ស្ងាត់រហូតត្រូវបានគ្រប់គ្នាយល់ថា ប្រហែល Songkarn និង Matt បានចែកផ្លូវគ្នាដូចពាក្យចចាមអារ៉ាមធ្លាប់លេចឮនាពេលកន្លងមកហើយទើបបានជាមិនឃើញមានសកម្មភាពអ្វីបែបនេះ។
បន្ទាប់ពីគ្រប់គ្នាមានចម្ងល់បែបនេះមក ក្នុងបទសម្ភាសន៍ក្នុងកម្មវិធីកម្សាន្តមួយ Matt បានបកស្រាយថា “នៅពេលដែល Songkarn បានជួបឧប្បត្តិវហេតុនោះ នាងទទួលបានការខលចូលពីដំណឹងមួយនេះ និងបានបញ្ជូន Songkarn ទៅមន្ទីរពេទ្យនៅ Pak Chong ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ទើបនាងសម្រេចចិត្តផ្ទេរ Songkarn ទៅមន្ទីរពេទ្យនៅ Siriraj នៅទីក្រុងបាងកកវិញ”។
ជឿថាចម្លើយមួយនេះបានស្រាយចម្ងល់អ្នកគាំទ្រគ្រប់គ្នាឱ្យលែងមានការបារម្ភចំពោះទំនាក់ទំនងអ្នកទាំង២ទៀតហើយ ដែលកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទិននឹងការចែកផ្លូវរបស់អ្នកទាំង២បន្ទាប់ពីការចែករំលែកពាក្យប្លែកៗរបស់ Matt កន្លងមកនេះ៕