×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ភ្នាក់ងារ​របស់​ខ្សែប្រយុទ្ធ Chelsea ជួបជាមួយ Juventus និង AC Milan និយាយ​ពី​ការផ្ទេរ​របស់ Werner

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Timo Werner លោក Volker Struth បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយក្រុម Juventus, AC Milan និង Atalanta ក្នុងការស្វែងរកក្លិបថ្មី។

កីឡាករអន្តរជាតិអាល្លឺម៉ង់របស់ Chelsea ត្រូវបានគេរំពឹងថានឹងចាកចេញពីកីឡដ្ឋាន Stamford Bridge បន្ទាប់ពីរយៈពេលពីររដូវកាលនៅភាគខាងលិចទីក្រុងឡុងដ៍។ កីឡាករវ័យ ២៦ឆ្នាំ ធ្វើមិនបានល្អ បន្ទាប់ពីការផ្ទេរក្នុងតម្លៃ ៤៧,៥លានផោនពីក្លិប RB Leipzig កាលពីខែមិថុនា ឆ្នាំ២០២០។

ក្រុមតោខៀវ នឹងមានម្ចាស់ថ្មី ក្នុងរយៈពេលពីរបីខែខាងមុខ មុនពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។ ការបរាជ័យក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍ក្រោមថ្វីជើងក្រុម Brentford អាចជាប្រកួតចុងក្រោយសម្រាប់ Werner នៅក្លិប Chelsea បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អសោះឡើយ។

Werner បានស៊ុតបញ្ចូលទីបាន ៩១គ្រាប់ក្នុងការបង្ហាញខ្លួន ២២២លើក ជាមួយក្រុម Stuttgart និង RB Leipzig ។ រដូវកាល ២០១៩-២០ របស់ Werner ជាពេលវេលាដែលគេបង្ហាញទម្រង់លេងល្អបំផុត ដោយរកបាន ២៨គ្រាប់ក្នុង ៣៤ប្រកួត។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង