×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Sevilla នឹងបញ្ជូន Anthony Martial មក​ឱ្យ Man Utd វិញ ដោយសារ​លេងមិនកើត

ការខ្ចីជើង Anthony Martial ពីក្លិប Manchester United មិនទទួលបានជោគជ័យទេសម្រាប់ក្លិប Sevilla ហើយក្រុមមកពីក្របខណ្ឌ La Liga មិនមានចេតនាចង់ចុះកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះទេ។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានផ្លាស់ទៅប្រទេសអេស្ប៉ាញ នៅក្នុងទីផ្សារដោះដូរកីឡាករ កាលពីខែមករា ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែ Martial បន្តធ្វើពុំបានល្អដូចនៅ Man Utd ។

កីឡាករសញ្ជាតិបារាំងរូបនេះ បានបង្ហាញខ្លួននៅ La Liga ត្រឹមតែ ៦ដងប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ មិនអាចស៊ុតបញ្ចូលទីបាន១គ្រាប់ឡើយ។ គេបានស៊ុតបញ្ចូលទីតែម្តងគត់ ចាប់តាំងពីបានមកដល់ Sevilla ក្នុងការឈ្នះ ៣-១ នៅពានរង្វាន់ Europa League លើក្រុម Dynamo Zagreb ។

Martial បានរងរបួសកាលពីខែកុម្ភៈ ដែលបានធ្វើឱ្យគេអវត្តមានជិត ៣សប្តាហ៍ ប៉ុន្តែគេមិនអាចរកឃើញទម្រង់ដ៏ល្អមួយនៅឡើយ ទើបធ្វើឱ្យ Sevilla មិនចង់ទិញផ្ដាច់នោះទេ។

សារព័ត៌មាន Marca រាយការណ៍ថា ស្ថានភាពនេះ កាន់តែអាក្រក់ទៅៗ ហើយ Sevilla មិនចង់ឱ្យ Martial បន្តនៅជាមួយពួកគេនៅរដូវកាលក្រោយនោះទេ។ កីឡាករអន្តរជាតិបារាំងរូបនេះ ស្ថិតនៅក្រោមកិច្ចសន្យានៅ Old Trafford រហូតដល់ឆ្នាំ២០២៤ ហើយអនាគតរបស់គេ នឹងត្រូវសម្រេចនៅពេលដែលអ្នកចាត់ការថ្មីរបស់ Man Utd ចូលកាន់តំណែងរដូវកាលក្រោយ។

Martial បានស៊ុតបញ្ចូលទីបាន ៧៩គ្រាប់ក្នុង ២៦៩ប្រកួតសម្រាប់ Manchester United ចាប់តាំងពីផ្ទេរពីក្លិប Monaco ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន ៥៨លានផោន។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង