×

ប៉ុន្មាន​សន្លឹក​របស់ Lee Minho សម្រាប់​ក្រប​ទស្សនាវដ្តី​ខែមេសា បានឆក់​យក​បេះដូង​អ្នកគាំទ្រ​មិនតិចទេ

កូរ៉េខាងត្បូង៖ នៅថ្ងៃទី០៦ ខែមេសា នេះទស្សនាវដ្តី Dazed Korea បានបង្ហាញរូបភាពរបស់តារាសម្តែងប្រុសកំពូលមន្តស្នេហ៍ Lee Minho សម្រាប់ចេញខែមេសានេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនអត់ទ្រាំមិនសរសើរមិនបានឡើយ ចំពោះភាពស្រស់សង្ហារបស់ Lee Minho ដែលរូបថតនីមួយៗចេញមក មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។

រូបរាងស្រស់សង្ហាជាមួយកម្ពស់ខ្ពស់ស្រលះ ច្រមុះស្រួច បញ្ចេញស្ទាយល៍ថតយ៉ាងរស់រវើក បានក្លាយជាទីចាប់អារម្មណ៍សម្រាប់មនុស្សគ្រប់គ្នាឱ្យលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ។ ភាពជោគជ័យដែលបានសាងលើវិថីសិល្បៈអស់រយៈពេលជិត ២០ឆ្នាំមកនេះ បានធ្វើឱ្យ Lee Minho ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងមិនថាការសម្តែងភាពយន្ត និងការថតរូបដាក់ក្របទស្សនាវដ្តីឡើយ។

តារាប្រុសរូបនេះ ត្រូវបានចាត់ទុកជាតារាមួយរូបដែលមានភាពទាក់ទាញខ្លាំងដែលធ្វើឱ្យអ្នកគាំទ្រនារីៗលង់ជាមួយលោកមិនស្ទើរឡើយ។ ចំណែកឯអ្នកគាំទ្របុរសមួយចំនួនវិញ ក៏បានយកស្ទាយល៍តែងខ្លួនតាម Lee Minho ផងដែរ ដោយពួកគេចាត់ទុកតារាប្រុសរូបនេះ ជានិមិត្តរូបតារាប្រុសសង្ហាបំផុតក្នុងដួងចិត្តរបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង