×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា បើក​ជា​ផ្លូវការ​នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ

ភ្នំពេញ៖ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការហើយនារាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ព្រឹត្តិការណ៍កម្សាន្តដ៏ធំនៅរាជធានីភ្នំពេញនេះ ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២។

គោលបំណងគឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិ និងបំផុសពីផលិតផលទេសចរណ៍ក្នុងស្រុក។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះ ក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានមកទស្សនា និងស្វែងយល់អំពីពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានស្នើសុំឱ្យប្រជាជនក្នុងរាជធានីភ្នំពេញ និងភ្ញៀវទេសចរទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល វិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវខ្ជាប់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើរការមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ជាពិសេសនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

កម្មវិធីពិព័រណ៍នេះ មានកម្មវិធីប្រឡងសម្លៀកបំពាក់វប្បធម៌ខ្មែរ អមដោយបទចម្រៀងបុណ្យចូលឆ្នាំខ្មែរ និងបទចម្រៀងប្រពៃណីខ្មែរ តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម Tik Tok Award, Tik Tok Party និង Tik Tok Charity ដំបូងគេនៅកម្ពុជា ដែលនឹងប្រមូលផ្តុំតារា Tik Tok ល្បីៗប្រចាំកម្ពុជាមកជួបជុំគ្នា ដើម្បីប្រកួតប្រជែងយកជ័យលាភី Tik Tok Award ឆ្នាំ២០២២ និងប្រមូលថវិកាសប្បុរសធម៌ បរិច្ចាកដល់មន្ទីរពេទ្យគន្ធបុប្ផា។
ជាងនេះទៅទៀត ក៏មានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលទូទៅ ពិព័រណ៌ទេសចរណ៍ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ ពិព័រណ៍យានយន្ត និង ពិព័រណ៍កីឡា ដែលមានសរុបជិត៣០០ស្តង់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង