×

ឡាវ ចាប់ផ្ដើម​ប្រមូល​ពន្ធលើ​ក្រុមហ៊ុន​បរទេស ដែលផ្ដល់​សេវា​នៅលើ​អនឡាញ

ឡាវ៖ រដ្ឋាភិបាលឡាវ បានចាប់ផ្តើមការយកពន្ធលើក្រុមហ៊ុន e-commerce ដែលសេវាឌីជីថលដោយស្ងាត់ៗ ដោយក្រុមហ៊ុន មិនបានចុះបញ្ជីក្នុងប្រទេសឡាវ។

ក្រុមហ៊ុនទាំងនោះ មានដូចជា YouTube, Zoom និង Netflix ក៏ដូចជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម សេវាកម្មកក់សណ្ឋាគារតាមអ៊ីនធឺណិត និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Lazada ជាដើម។ ក្រុមហ៊ុនក្រៅស្រុក ដែលរកប្រាក់បានលើសពីប្រហែល ៣៤.០០០ ដុល្លារ ក្នុងមួយឆ្នាំៗ នឹងត្រូវតម្រូវឱ្យចុះឈ្មោះបង់ពន្ធលើតម្លៃបន្ថែម (VAT) ។

ឡាវ ក៏យកពន្ធលើបុគ្គលរស់នៅក្នុងស្រុក និងក្រៅប្រទេស ដែលរកប្រាក់ចំណូលពី e-commerce នៃសេវាកម្មវេទិកាឌីជីថលផងដែរ។ ប្រទេសមួយចំនួន នៅតំបន់អាស៊ាន បាន ចាប់ ផ្តើម យក ពន្ធ លើ ក្រុមហ៊ុន ទាំង នោះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង