×

ថៃ ចេញច្បាប់​ហាម​ការប្រើប្រាស់​ប្លាស្ទិក​នៅ​ឧទ្យានជាតិ​ទូទាំងប្រទេស

ថៃ៖ ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២តទៅប្លាស្ទិក ដូចជា ថង់ ស្លាបព្រា សម ទុយោបឺត ប្រអប់ជ័រ និងធុងជ័រ នឹងមិនត្រូវបានអនុញ្ញាតឱ្យយកចូលទៅក្នុងឧទ្យានជាតិក្នុងប្រទេសថៃឡើយ។ អាជ្ញាធរបរិស្ថាន បានចេញផ្សាយសេចក្តីប្រកាសនេះ ក្នុងកាលពីថ្ងៃអង្គារ។

ការហាមឃាត់នេះ កំពុងធ្វើឡើងដើម្បីការពារជម្រកសត្វព្រៃ រួមទាំងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ផុយស្រួយ ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការបំពុលប្លាស្ទិក។ វាកើតឡើងបន្ទាប់ពីភ្ញៀវទេសចរតែងតែបោះចោលសំរាមរបស់ពួកគេនៅក្នុងឧទ្យានជាតិ។ អ្នករំលោភលើបម្រាមនេះ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១សែនបាត។

ការបំពុលប្លាស្ទីក គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ។ ផ្លាស្ទិកត្រូវបានគេរកឃើញគ្របដណ្តប់លើថ្មប៉ប្រះទឹកផ្កាថ្ម សត្វក្តាន់ត្រូវបានគេប្រទះឃើញស្លាប់ ដោយសារស៊ីថង់ប្លាស្ទិក និងសាកសពអណ្តើកដែលមានថង់ផ្លាស្ទិកនៅក្នុងពោះរបស់ពួកវា។

ផ្សារទំនើបធំៗ ក្នុងប្រទេសថៃ ជំរុញការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។ ប៉ុន្តែ នៅតាមផ្សារតូចតាចជាច្រើននៅទូទាំងប្រទេស នៅតែមានការប្រើប្រាស់ថង់ប្លាស្ទិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង