ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ២៧ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ២៧ នាក់ និងនាំចូលពីបរទេស ០ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៦៨ នាក់ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៥.៨៦១ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២.៥១៧ នាក់, ស្លាប់សរុបចំនួន ៣.០៥៥ នាក់៕