×

រូបសំណាក ព្រះថោងនាងនាគ នឹង​សម្ពោធ​ជាផ្លូវការ​នៅថ្ងៃទី១៦ ខែមកសានេះ

ព្រះសីហនុ៖ រូបសំណាក “ព្រះថោងនាងនាគ” នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ ហើយនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែមេសា។

នៅព្រឹកថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។

រូបសំណាក ព្រះថោងនាងនាគ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង