×

កំពង់ស្ពឺសង្ក្រាន្ត ត្រៀមស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខ

កំពង់ស្ពឺ៖ ក្រោយការស្ងប់ស្ងាត់និងថមថយក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តកំពង់ស្ពឺ ក៏បាននិងកំពុងរៀបចំឡើងវិញកម្មវិធីកំពង់ស្ពឺសង្ក្រាន្តនៅក្នុងខេត្តដើម្បីទទួលទេវតាឆ្នាំថ្មី និងទទួលប្រជាពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកពិសេសភ្ញៀវអន្តរជាតិ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានរំពឹងទុកថា សង្ក្រាន្តឆ្នាំនេះនិងមានអ្នកដើរលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ ខណៈខេត្តនេះខកខានមិនបានប្រារព្ធពិធីនេះជាង២ឆ្នាំហើយ។

កម្មវិធីនេះ សហការរៀបចំដោយ រដ្ឋបាលខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ស្ថិតនៅទីតាំងប្រាសាទព្រះនរាយណ៍ (លោកតាធម្មរាជ) ក្រុងច្បារមន។

កំពង់ស្អឺសង្ក្រាន្ត នឹងមានរៀបចំការប្រគំតន្ត្រីខ្នាតធំ និងការលេងល្បែងប្រជាប្រិយខ្មែរផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង