×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League Preview៖ ការប្រកួត Southampton ទល់នឹង Chelsea ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Southampton នឹងទទួលភ្ញៀវ Chelsea ក្នុងការប្រកួតក្របខណ្ឌ Premier League នៅយប់ថ្ងៃសៅរ៍នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង៩:០០យប់តទៅ។

កូនក្រុមរបស់អ្នកចាត់ការ Ralph Hasenhuttl បានធ្លាក់ទម្រង់យ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទោះបីជាបានបញ្ចប់ការចាញ់ ៤ប្រកួតរបស់ពួកគេជាមួយនឹងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Leeds កាលពីលើកមុនក៏ដោយ។ ឥឡូវនេះ Southampton កំពុងឈរនៅលេខ១២។

Thomas Tuchel បានដឹកនាំ Chelsea ឈ្នះ ១២ប្រកួត ក្នុងចំណោម ១៣ប្រកួតចុងក្រោយ នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ចាប់តាំងពីចូលខែមេសាមក ក្រុមតោខៀវ ចាញ់២ដងជាប់គ្នា, ដំបូង ៤-១ ក្រោមថ្វីជើងរបស់ Brentford មុនចាញ់ Real Madrid ៣-១ នៅកីឡដ្ឋាន Stamford Bridge នៅពានរង្វាន់ Champions League ។

ក្រុមម្ចាស់ផ្ទះ មិនមានការព្រួយបារម្ភអំពីបញ្ហារបួស សម្រាប់ការប្រកួតនេះទេ ដោយអវត្តមានតែមួយគត់ គឺខ្សែការពារ Lyanco ។ 

ចំណែក្រុមភ្ញៀវ Ben Chilwell នឹងបន្តអវត្តមានសម្រាប់ក្រុមតោខៀវ ខណៈពេលដែល Callum Hudson-Odoi ជិតត្រលប់មកវិញ។ នៅកន្លែងផ្សេងទៀត Tuchel មិនមានការព្រួយបារម្ភអំពីរបួសថ្មីទេ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Southampton ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២៖

Fraser Forster (GK); Tino Livramento (RB), Jan Bednarek (CB), MohammedSalisu (CB), Kyle Walker-Peters (LB); Oriol Romeu (DM), James Ward-Prowse (CM), Ibrahima Diallo (CM), Mohamed Elyounoussi (AM); Che Adams (ST), Adam Armstrong (ST)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២៖

Edouard Mendy (GK) – As one of the best goalkeepers on the planet, that mistake on Wednesday shouldn’t impact his showing this weekend.

Trevoh Chalobah (CB), Antonio Rudiger (CB), Malang Sarr (CB); Cesar Azpilicueta (RWB), Mateo Kovacic (CM), Jorginho (CM), Marcos Alonso (LWB); Hakim Ziyech (RW), Romelu Lukaku (ST), Timo Werner (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមច្រើនជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Southampton ១-៣ Chelsea ។

   

ការផ្សាយបន្តផ្ទាល់ការប្រកួតចុងសប្ដាហ៍នេះ៖

-Southampton ប៉ះ Chelsea ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ម៉ោង ២១:០០ នៅ MyTV

-Norwich City ប៉ះ Burnley ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ម៉ោង ២០:០០ នៅ MyTV

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង