
ថៃ៖ ក្មេងស្រីអាយុ ១៤ឆ្នាំ និងមិត្តប្រុសអាយុ ១៦ឆ្នាំ ត្រូវបានប៉ូលីសឃុំខ្លួនក្នុងសង្កាត់ Bang Phli នៃទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីម្តាយរបស់ក្មេងស្រី ត្រូវបានគេរកឃើញថាត្រូវបានគេចាក់សម្លា ប់។

ប៉ូលិស ថា ក្មេងស្រីដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ បានប្រាប់ថា ពួកគេបានសម្លាប់ម្តាយរបស់នាង ឈ្មោះ Jeeraphan អាយុ ៥៣ឆ្នាំ ដោយសារតែគាត់មិនអនុញ្ញាតឱ្យពួកគេបន្តជួបគ្នា។
អ្នកស្រី Jeeraphan ត្រូវបានគេប្រទះឃើញស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយមានស្នាមចាក់ជាច្រើនកន្លែង នៅជាន់ទីមួយនៃអគារមួយ។ គាត់ត្រូវបានគេចាក់ចំនួន ៧ដងចំក និងថ្ពាល់។
កូនស្រីរបស់ស្ត្រីរងគ្រោះ បានប្រាប់ប៉ូលីសថា នាងបាននាំមិត្តប្រុសរបស់នាងទៅផ្ទះកាលពីយប់ ហើយលាក់គេនៅក្នុងផ្ទះបាយ។ ពេលម្តាយនាងចូលមកដល់ នាងឱ្យសញ្ញាប្រាប់សង្សារ ដើម្បីចាក់សម្លាប់ម្ដានឹងកាំបិត។
កូនប្រុសច្បងរបស់អ្នកស្រី Jeeraphan ឈ្មោះ Kitti អាយុ ២៣ឆ្នាំ បានឮសំឡេងចលាចល ហើយព្យាយាមរាយការណ៍ទៅប៉ូលិស។ កូនប្រុសច្បង ក៏ត្រូវបានចាក់ជាច្រើនកន្លែង មុននឹងរត់ចេញទាន់ មិនមានគ្រោះថ្នាក់ដល់ជីវិតទេ។ បច្ចុប្បន្ន Kitti កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សង្សាររបស់ក្មេងស្រីនោះ បានសារភាព ហើយថាខ្លួនមានអារម្មណ៍វិប្បដិសារីចំពោះទង្វើរបស់ខ្លួន ហើយបាននិយាយថា ខ្លួនមានវិបត្តិផ្លូវចិត្ត៕
