
ភ្នំពេញ៖ នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍ បានផ្ដួចផ្ដើមគំនិតបង្កើតការប្រកួតថតរូបសែលហ្វីក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ក្រោមប្រធានបទ “ទេសចរម្នាក់រូបថតមួយសន្លឹក” ដើម្បីឈ្នះរង្វាន់ជាច្រើន។
លក្ខខណ្ឌចូលរួមលេងដើម្បីឈ្នះរង្វាន់ គឺគ្រាន់តែផ្ញើរូបថត(រូបទេសភាពក៏បាន រូបថតស៊ែលហ្វីក៏បាន)ដែលលោកអ្នកបានទៅតំបន់ទេសចរណ៍ណាមួយ ឬបានចូលរួមក្នុងកម្មវិធីសង្រ្កានឆ្នាំថ្មីអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរតាមរយៈខមមិន (Comment) ក្នុងផុសនេះ (https://www.facebook.com/cambodiadomestictourism/posts/4994353533977641) ស៊ែរផុសនេះជាសាធារណៈ(Public)។ រូបថតដែលមានភាពច្នៃប្រឌិត ស្អាត និងមានគុណភាពជាងគេនឹងទទួលបានរង្វាន់ទូរស័ព្ទ Xiaomi ម៉ូដែល Redmi Note 11 Pro 5G មួយគ្រឿង ចំនួន១រង្វាន់ រង្វាន់ផ្សេងទៀតរួមមាន៖ ដបទឹកចំនួន៥រង្វាន់ Power Bankចំនួន២រង្វាន់ និងអាវយឺតចំនួន៨រង្វាន់។
ការប្រកួតនេះ ចាប់ទទួលចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២៕
