×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Pep Guardiola បង្ហើបថា លោកនឹង​បន្តកុងត្រាជាមួយ Man City ១០ឆ្នាំ​បន្ថែមទៀត

លោក Pep Guardiola បានបង្ហើបថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកុងត្រាជាមួយ Manchester City បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកត្រូវបានទាក់ទងដោយសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ដើម្បីទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។

អ្នកចាត់ការទូទៅ ដែលមានវ័យ ៥១ឆ្នាំ បានប្ដេជ្ញាក្នុងការចុះកិច្ចសន្យារយៈពេលវែងនៅឯកីឡដ្ឋាន Etihad ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ នឹងផុតសុពលភាពក្នុងរយៈពេលតិចជាងមួយឆ្នាំ។

កាលពីដើមរដូវកាលនេះ លោក Pep Guardiola បាននិយាយជាសាធារណៈអំពីមហិច្ឆិតាក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិមួយ។ លោកត្រូវបានផ្សារភ្ជាប់ទៅនឹងការងារក្រុមជម្រើសជាតិប្រេស៊ីល នៅសប្តាហ៍នេះ។ ប៉ុន្តែថ្មីៗនេះ លោកបានបកស្រាយចំពោះព័ត៌មាននេះថា៖ “ខ្ញុំជាប់កុងត្រានៅទីនេះ ខ្ញុំសប្បាយចិត្តនឹងនៅទីនេះ។ ខ្ញុំសុខចិត្តស្នាក់នៅទីនេះជារៀងរហូត។ ខ្ញុំ នឹង បន្ត កុងត្រា ១០ ឆ្នាំទៀត។”

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង