×

វ៉ាក់សាំង​កូវីដ១៩​ចំនួន​២០ម៉ឺនដូស​ដែល​ជាជំនួយ​របស់​ឥណ្ឌា នឹង​មកដល់​កម្ពុជា នៅល្ងាច​ថ្ងៃទី១១​មេសានេះ

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយរបស់ប្រទេសឥណ្ឌា ចំនួន ២០ម៉ឺនដូស នឹងដឹកមកដល់ប្រទេសកម្ពុជា នៅល្ងាច ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ។

លោកស្រី យក់ សម្បត្តិ បន្តថា វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥.០០០ដូស ក្នុងនោះ ២០ម៉ឺនដូសមកដល់ល្ងាចនេះ ហើយចំនួនប្រមាណ ១២៥.០០០ដូស អាចនឹងមកដល់ថ្ងៃទី១២ ឬទី១៣ ខែមេសា។

វ៉ាក់សាំងជាជំនួយរបស់ឥណ្ឌា នឹងរៀបចំពិធីប្រគល់ទទួលក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែមេសា នៅវិមានសន្តិភាព។

គិតត្រឹមថ្ងៃទី១០ ខែមេសា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជាង ៨លាននាក់, និង ដូសទី៤ បានជាង ១លាននាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង