តូក្យូ៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ១៩ លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។
សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពីកូវីដ១៩ លឿនជាងគេនៅលើពិភពលោកគឺ អេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥,៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០,៥ពិន្ទុ។
ខាងក្រោមនេះ គឺជាតារាងវាយតម្លៃប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ១៩ លឿនជាងគេ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៖