×

ធ្វើអ្វីក៏ខុស គ្រាន់តែ Fan Bingbing ប្រើ​គ្រឿងសម្អាង​ជា​ផលិតផល​កូរ៉េ​ក៏​អ្នកនិយមលេង​បណ្តាញសង្គម​នៅ​ចិនរិះគន់ដែរ

កូរ៉េ៖ បន្ទាប់ពីរឿងអាស្រូវគេចពន្ធរបស់តារាសម្តែងស្រី Fan Bingbing បានផ្ទុះឡើងកាលពីអំលុងឆ្នាំ២០១៨ កន្លងទៅ ប្រជាប្រិយភាពរបស់នាងត្រូវបានធ្លាក់ចុះយ៉ាងគំហុកពិបាកនឹងស្រោចស្រង់ឡើងវិញ ដែលបណ្តាលឱ្យអាជីពលើវិថីសិល្បៈនៅប្រទេសចិនសម្រាប់តារាស្រីរូបនេះមានទីផ្សារចង្អៀតជាខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពីទីផ្សារនៅប្រទេសចិនមានភាពចង្អៀតសម្រាប់តារាស្រីរូបនេះហើយ នាងក៏បានហក់ទៅប្រលូកជាមួយនឹងសិល្បៈនៅក្រៅប្រទេសវិញម្តងដោយការទទួលថតភាពយន្ត Insider នៅប្រទេសកូរ៉េ នាទីក្រុងសេអ៊ូល។

បន្ទាប់ពីបានបំពេញការងារចប់សព្វគ្រប់ហើយ Fan BingBing បានទៅអង្គុយញ៉ាំអាហារនៅភោជនីយដ្ឋានមួយ និងបាន Lived វីដេអូនិយាយគ្នាលេងជាមួយអ្នកគាំទ្ររបស់នាងផងដែរ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺ តារាស្រីរូបនេះបែរជាទទួលបានពាក្យរិះគន់ពីអ្នកនិយមលេងបណ្តាញសង្គមនៅចិនក្រោយ Fan Bingbing ដកគ្រឿងសម្អាងចេញពីក្នុងកាបូបដែលជាផលិតផលរបស់កូរ៉េ។

ពួកគេបាននាំគ្នាធ្វើការរិះគន់នាងថា ជាតារាដែលងប់ងល់នឹងផលិតផលកូរ៉េមិនទំនង។ គួរបញ្ជាក់ដែរថា ភាពយន្តដែល Fan Bingbing បានសម្តែងចុងក្រោយគេមុនមានរឿងអាស្រូវផ្ទុះឡើងនោះគឺនៅឆ្នាំ ២០១៤ ដែលជារឿងភាគបុរាណចិន The Empress Of China រហូតក្នុងឆ្នាំ ២០១៨ ក៏ផ្ទុះរឿងអាស្រូវគេចពន្ធកើតឡើងធ្វើឱ្យការងារក្នុងវិស័យសិល្បៈរបស់នាងបានបាត់បង់ទាំងស្រុងតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង