×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS គុនខ្មែរ៖ តើអាជ្ញាកណ្ដាល​ផ្ដល់​ពិន្ទុប៉ុន្មាន ក្នុង​ការប្រកួត​សប្ដាហ៍ទី៦ កន្លងទៅ?

CBS គុនខ្មែរ ដំណើរការដល់សប្ដាហ៍ទី៦ហើយ កាលពីសប្ដាហ៍កន្លងទៅ ដែលយើងបានរកឃើញក្រុមរបស់លោកគ្រូ ឈុត ឈុនលី ពោលគឺ ខ្យាដំរីឧត្តរ បានដណ្ដើមបានជ័យជម្នះទាំងពីរប្រភេទទម្ងន់ ទៅលើក្រុមកញ្ជ្រោងបូព៌ារបស់លោកគ្រូ សរ សី។

ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម កីឡាករ ផល ស៊ីឡុង បានយកឈ្នះកីឡាករ ម៉ន វណ្ណី ដោយការសម្រេចជាឯកច្ឆន្ទ ដោយចៅក្រមទីមួយផ្ដល់ពិន្ទុ ៩៨ ទល់ ៩៧, ចៅក្រមទីពីរ ៩៩ ទល់ ៩៦, ចៅក្រមទីបី ៩៨ ទល់ ៩៧, ចៅក្រមទីបួន ៩៨ ទល់ ៩៧ និងចៅក្រមទីនប្រាំ ៩៩ ទល់នឹង ៩៦។
សម្រាប់ជ័យជម្នះនេះ ផល ស៊ីឡុង បានស្ដារមុខមាត់សម្រាប់ក្រុមខ្យាដំរីឧត្តរឡើងវិញ បន្ទាប់ពីត្រូវបានគូប្រកួតវាយឱ្យសន្លប់កាលពីប្រជុំទីមួយ។ ឆ្លងការ២ប្រកួតកន្លងទៅ ផល ស៊ីឡុង មាន ៤ពិន្ទុ ខណៈ ម៉ន វណ្ណី ដែលបានឈ្នះកាលពីប្រកួតជុំទីមួយ មាន ៤ពិន្ទុផងដែរ។

ចំណែក ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម កីឡាករ ធន់ ស៊ីហុង បានយកឈ្នះលើ អេរ៉ាវ៉ាន់ ចាន់រាជ ដោយការសម្រេចជាឯកច្ឆន្ទ ដោយចៅក្រមទីមួយ ផ្ដល់ពិន្ទុ ៩៨ ទល់ ៩៧, ចៅក្រមទីពីរ ៩៨ ទល់ ៩៧, ចៅក្រមទីបី ៩៨ ទល់ ៩៧, ចៅក្រមទីបួន ៩៨ ទល់ ៩៧, និងចៅក្រមទីប្រាំ ៩៨ ទល់ ៩៧ ។ ដូចច្នេះ ធន់ ស៊ីហុង ដែលឈ្នះកាលពីជុំទីមួយ មាន ៦ពិន្ទុពេញឆ្លងកាត់ការប្រកួត២លើក ចំណែក អេរ៉ាវ៉ាន់ ចាន់រាជ មាន ៤ពិន្ទុ បន្ទាប់ពីឈ្នះកាលពីជុំទីមួយ។

CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧យប់ដល់ ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ។

ទស្សនាការប្រកួតឡើងវិញ តាមរយៈតំណរខាងក្រោម៖

https://www.facebook.com/cbskunkhmer/videos/382058703771923/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង