×

ក្រសួង​ប្រាប់ឱ្យ​ប្រុងប្រយ័ត្ន​ផ្គររន្ទះ និង​ខ្យល់កន្ត្រាក់ អំឡុង​ឱកាស​ចូលឆ្នាំថ្មី

ភ្នំពេញ៖ កម្ពុជា នឹងទទួលឥទ្ធិពលពីអាកាសធាតុជាបន្តបន្ទាប់នៅក្នុងសប្ដាហ៍នេះ ដែលបង្កឱ្យមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានសីតុណ្ហភាពអប្បបរមា ២៤-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °Cក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

រីឯតំបន់មាត់សមុទ្រ នឹងអាចមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងបានអំពាវនាវដល់សាធារណជនជ្រាបជាព័ត៌មាន និងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង