×

ផ្អាកចរាចរណ៍​ឆ្លងកាត់​ខ្លោងទ្វារជ័យ (ខាងកើត) ឣង្គរធំ និង​ស្ពានប្រាសាទតាកែវ នៅ​សង្ក្រាន្តសៀមរាប

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារជ័យ (ខ្លោងទ្វារខាងកើត) នៃអតីតរាជធានីអង្គរធំ និងស្ពានប្រាសាទតាកែវ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ភូមិសង្ក្រាន្ត នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២២ នៅបរិវាណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការបិទធ្វើចរាចរណ៍នេះ ដើម្បីឱ្យការរៀបចំកម្មវិធីខាងលើនេះ អាចប្រព្រឹត្តទៅដោយរលូន។ ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារ ត្រូវស្វែងផ្លូវវៀង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង