×

សណ្ឋាគារ ផ្ទះសំណាក់ ត្រូវបាន​ភ្ញៀវ​ទៅលេង​សង្ក្រាន្ត​សៀមរាប កក់ពេញ​អស់ហើយ

សៀមរាប៖ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា សណ្ឋាគារ និងផ្ទះសំណាក់ នៅក្រុងសៀមរាប ត្រូវបានភ្ញៀវទេសចរកក់ពេញអស់ហើយ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលអាជ្ញាធរខេត្ត បានរៀបចំសង្ក្រាន្តសៀមរាប។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានចុះផ្សាយថា លោក ង៉ូវ សេងកាត់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបង្ហើបថា សណ្ឋាគារ ផ្ទះសំណាក់ ដែលបានបើកដំណើរការឡើងវិញ ត្រូវបានភ្ញៀវទេសចរដែលទៅលេងសង្ក្រាន្តសៀមរាប កក់បន្ទប់ស្នាក់នៅអស់ហើយ។

ក្រោយខកខានអស់រយៈពេល២ឆ្នាំ សង្ក្រាន្តសៀមរាប បានវិលត្រឡប់មកវិញ ជាមួយនឹងមុខមាត់ថ្មីនៃក្រុងសៀមរាប បន្ទាប់ពីការស្ថាបនាផ្លូវ ៣៨ខ្សែ ធ្វើឱ្យក្រុងទេសចរណ៍មួយនេះ មានភាពទាក់ទាញយ៉ាងខ្លាំង ដែលញ៉ាំងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់ឃើញចង់ស្គាល់ការវិវឌ្ឍថ្មីទឹកដីអច្ឆរិយ ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង