×

ស្រស់ស្អាត និងស្រស់សង្ហា​ខ្លាំងពេក David Beckham និង​ភរិយា​ធ្វើឱ្យភ្ញៀវ​ច្រលំ​នឹកស្មាន​កូនកំលោះ​កូនក្រមុំ​ក្នុងថ្ងៃមង្គល​កូនប្រុស

កម្សាន្ត៖ កម្មវិធីមង្គលការរបស់កូនប្រុសអតីតកីឡាករបាល់ទាត់ល្បីឈ្មោះ David Beckham គឺលោក Brooklyn Beckham ជាមួយនឹងតារាសម្តែង Nicola Peltz បានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងដោយមានភ្ញៀវកិត្តិយស ៥០០នាក់បានចូលរួមសុទ្ធសឹងតែជាតារាប្រុសស្រីល្បីឈ្មោះមានដូចជា Snoop Dogg, Gigi Hadid, Spice Girls, Gordon Ramsey និងតារាល្បីៗជាច្រើនទៀតបានចូលរួមក្នុងថ្ងៃពិសេសរបស់ Brooklyn និង Nicola។

យ៉ាងណាមិញ គ្រួសាររបស់អតីតកីឡាករដ៏ល្បី David Beckham គឺជាគ្រួសារដែលមានសុភមង្គល និងមានមុខមាត់ក្នុងសង្គមសិល្បៈជាខ្លាំងដែលក្រៅពី David គឺជាអតីតកីឡាករបាល់ទាត់ដ៏ល្បីហើយ នៅមាន Victoria Beckham ដែលជាអ្នកច្នៃម៉ូតដ៏ឆ្នើមម្នាក់ផងដែរ។

យោងតាមការឱ្យដឹងពីអ្នកចូលរួម គ្រាន់តែលេចវត្តមាន David និង Victoria បណ្តើរគ្នាចេញមកភ្លាម ម្នាក់ៗក្រលេកមើលមួយភ្លែតបាននាំគ្នាយល់ច្រលំថាអ្នកទាំង២ គឺជាកូនកំលោះកូនក្រមុំ ដោយសារភាពស្រស់ស្អាតរបស់ Victoria និងភាពស្រស់សង្ហារបស់ David មានភាពលេចធ្លោខ្លាំងក្នុងថ្ងៃពិសេសកូនប្រុសរបស់អ្នកទាំង២។ ចង់ដឹងថា អ្នកម្តាយរូបស្រស់ និងលោកឪពុករូបសង្ហាទាំង២ ទាក់ទាញដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង