×

អតីត​ព្រះនាងជប៉ុន Mako បានចូល​ធ្វើការ​ជាបុគ្គលិកស្ម័គ្រចិត្ត​នៅ​សារមន្ទីរ​សិល្បៈ​មួយ​នៅទីក្រុងញូយ៉ក

អាមេរិក៖ បន្ទាប់ពីបានបោះបង់តំណែងជាព្រះនាងដើម្បីរៀបការជាមួយនឹងមិត្តប្រុសដែលជារាស្ត្រសាមញ្ញរួចមក Mako បានធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹង Kei Komuro ក្នុង Apartment តែ២នាក់។

មកដល់ពេលថ្មីៗនេះ អតីតព្រះនាងជប៉ុន Mako បានឃើញមានវត្តមានធ្វើការជាបុគ្គលិកស្ម័គ្រចិត្តនៅសារមន្ទីរសិល្បៈ Metropolitan បន្ទាប់ពីទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលកន្លះឆ្នាំមកនេះ។ ជាក់ស្តែង សារមន្ទីរដែល Mako ធ្វើការនោះនៅមិនឆ្ងាយពីកន្លែងស្នាក់នៅរបស់នាងប៉ុន្មានឡើយ ដោយចំណាយពេលត្រឹម ១០នាទីប៉ុណ្ណោះក្នុងការធ្វើដំណើរ។

សម្រាប់ Kei Komuro វិញកំពុងព្យាយាមប្រលងចូលមេធាវីក្របខណ្ឌជាលើកទី២ផងដែរ។ គួរបញ្ជាក់ដែរថា រវាង Kei Komuro និង Mako បានស្រលាញ់គ្នាតាំងពីនៅរៀនសាកលវិទ្យាល័យជាមួយគ្នាម្ល៉េះ ក្រោយមកអ្នកទាំង២ ក៏បានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេល៨ឆ្នាំ ទម្រាំបានរៀបការជាផ្លូវការបន្ទាប់ពីជួបព្យុះភ្លៀងអស់ជាច្រើនកន្លងមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង