×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City ត្រៀម ៣០លានអឺរ៉ូ​លើថ្លៃសេវា​ភ្នាក់ងារ​របស់ Haaland

Manchester City ត្រូវបានរាយការណ៍ថា បានត្រៀម ខ្លួន ចេញថ្លៃសេវារបស់ភ្នាក់ងារ ដើម្បីចុះហត្ថលេខាយក Erling Haaland ពីក្រុម Borussia Dortmund ក្នុងចុងបញ្ចប់នៃរដូវកាលនេះ។

ក្រុមការពារតំណែងជើងឯក Premier League ចង់បានខ្សែប្រយុទ្ធ Haaland ហើយកំពុងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះឱ្យផ្លាស់ទៅកីឡដ្ឋាន Etihad ។

ក្លិប Manchester City នឹងចំណាយចំនួន ៧៥លានអឺរ៉ូដើម្បីផ្ដាច់កុងត្រា ពី Dortmund។ ចំណែកទូរទស្សន៍អាល្លឺម៉ង់ Sport1 បានឱ្យដឹងថា ក្លិបយក្សនៅ Premier League នឹងទទួលបន្ទុកពេញលេញនៃថ្លៃសេវារបស់ភ្នាក់ងារ លោក Mino Raiola ក្នុងតម្លៃ ៣០លានអឺរ៉ូ ដោយ Dortmund នឹងមិនត្រូវចេញមួយប្រាក់មួយសេនទេ។

Real Madrid ក៏ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះផងដែរ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង